តារាង​របបអាហារ​សម្រាប់​ទារក​ចាប់​ពី​ខែ​ទី ១ដល់​ខែ​ទី ១២

ប្រសិនបើ​អ្នក​ទើប​តែ​ក្លាយ​ជា​ម្តាយ​គេ​លើក​ដំបូង វា​ជា​រឿង​មួយ​សំខាន់​ណាស់ ដែល​ត្រូវ​ប្រឹក្សា​នឹង​វេជ្ជបណ្ឌិត និង​កត់ត្រា​រាល់​អាហារ​ទាំងឡាយ​ត្រូវ​ផ្តល់​ឱ្យ​កូន​របស់​អ្នក​ចាប់​តាំងពី​ខែ​ទី ១ រហូត​ដល់​ខែ​ទី ១២។ ទារក​ទើប​នឹង​កើត​មិន​អាច​រំលាយ​អាហារ​បាន​ដូច​មនុស្ស​ធំ​ឡើយ។ ជា​ការពិត​ណាស់ នេះ​ជា​ហេតុ​ទារក​គួរ​ទទួល​បាន​ការបំបៅ​ពី​ម្តាយ​តែម្យ៉ាង​គត់​រយៈពេល ២-៣ខែ។ ហើយ​យល់​ល្អ ក៏​គួរ​ចៀសវាង​ពី​ទឹកដោះគោ​ផងដែរ លុះត្រា​តែ​ទទួល​បាន​ការអនុញាតិ​ពី​វេជ្ជបណ្ឌិត។ ខាងក្រោម​នេះ​ជា​តារាង​អាហារ​ជំនួយ​ដល់​អ្នក​ក្នុង​អំឡុង​ដំណាក់កាល​បំបៅ​ដោះ​កូន​ឆ្នាំ​ដំបូង៖ ខែ​ទី ១ ក្នុង​អំឡុង​ខែ​ទី ១ ទឹកដោះម្តាយ​គួរតែ​ជា​អាហារ​ដំបូង។

អានបន្តទៀត

៧យ៉ាងដ៏ប្រសើរពីការអង្គុយធ្វើការលើកូនបាល់ហ្វីតនេស

នៅក្រៅប្រទេសគេនិយមការអង្គុយបែបនេះមកយូរយារណាស់មកហើយ។ ការអង្គុយធ្វើការលើកូនបាល់ហ្វីតនេស ជំនួសអោយកៅអីវាផ្ដល់ផលដល់ល្អសំរាប់យើងយ៉ាងណាខ្លះនោះ ខាងក្រោមនេះជាចំនុចមួយចំនួនដែលយើងគួរយល់ដឹង៖ ១.កូនបាល់ហ្វីតនេសនិងជយអភិវឌ្ឍន៏ផ្នែកនៃរាងកាយអោយសមតុល្យ ហើយរាងកាយរបស់យើងក៏និងរឹងមាំបានគ្រប់ពេល។ ២.ការអង្គុយលើកូនបាល់នេះនិងជួយអោយយើងមានលក្ខណះត្រូវត្រឹមគ្រប់ពេល ព្រោះវាមានភាពទន់និងអាចបត់បែនបានគ្រប់ពេល ធ្វើអោយកាត់បន្ថយអាការះចុករោយតាមរាងកាយនិងដងខ្លួនបានយ៉ាងល្អនេះឯង។ ៣.សាកល្បងប្រឹងសាច់ដុំត្រង់បរិវេណក្បាលពោះពេលដែលអង្គុយលើកូនបាល់ វានិងជួយអោយសាច់ដុំត្រង់បរិវេណពោះមានលក្ខណះរឹងមាំឡើង ដែលនេះជាហាត់ប្រាណមួយបែបខក្ខណះពេលដែលយើងកំពុងធ្វើការបានល្អប្រសើរ។ ៤.ភាពមូលនិងទន់ព្រមទាំងរអិលរបស់បាល់និងធ្វើអោយយើងត្រូវការធ្វើការអង្គុយអោយបានលំនឹងដើម្បីកុំអោយធ្លាក់ពីបាល់ ដែលនេះនិងធ្វើអោយយើងបានផ្លាស់ប្ដូរអាកប្បកិរិយានៃការអង្គុយបានច្រើនដងខណះពេលធ្វើការ។ ៥.បង្កើនអោយចរន្ដឈាមរបស់យើងដើរបានស្រួននិងត្រឹមត្រូវ ដែលកៅអីអង្គុយទូទៅមិនមាន។ ៦.វាធ្វើអោយយើងបានបញ្ចេញថាមពលច្រើនឡើងដែលនេះជារឿងល្អសំរាប់សុខភាព ព្រោះគ្រប់ពេលដែលយើងព្យាយាមបំវិលចុះបំវិលឡើងខណះពេលអង្គុយនោះវាហាក់បីដូចជាយើងបានកំពុងតែហាត់ប្រាណនោះឯង។ ៧.ជំនួសអោយការអង្គុយលើកៅអីធម្មតា ដែលជារឿយៗធ្វើអ្នកមានអាការៈងងុយគេងឬអស់កំលាំងនោះ

អានបន្តទៀត

បម្រែបម្រួល​សរីរាង្គ​សំខាន់ៗ​កើតឡើង​ចំពោះ​ស្ត្រី ពេល​មាន​ផ្ទៃពោះ

ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ខ្លួនប្រាណ​ស្ត្រី​ត្រូវ​ប្រឈម​មុខ​នឹង​បម្រែបម្រួល​ច្រើន។ បម្រែបម្រួល​ទាំងអស់​នោះ​កើតឡើង ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការលូតលាស់​របស់​គភ៌។ បម្រែបម្រួល​មួយចំនួន​មិនមែន​ត្រឹមតែ​កើត​នៅ​ខាងក្រៅ​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​កើតឡើង​នៅក្នុង​សរីរាង្គ​ខាងក្នុង​រាងកាយ​ផង​ដែរ។ រាងកាយ​មនុស្ស​មាន​ភាពឆ្លាតវៃ​គ្រប់គ្រាន់​នឹង​អាច​ធ្វើ​អ្វីៗ​បាន​គ្រប់​យ៉ាង ដើម្បី​ជួយ​ដល់​ទារក​ក្នុង​ផ្ទៃ​រយៈពេល ៩ខែ​រហូត​ដល់​កើត។ ខាងក្រោម​នេះ​នឹង​បង្ហាញ​ពី​បម្រែបម្រួល​កើតឡើង​ចំពោះ​ស្ត្រី​ពេល​មាន​ផ្ទៃពោះ៖ បម្រែបម្រួល​ប្រព័ន្ធ​ផ្លូវដង្ហើម អត្រា​នៃ​ដំណក​ដង្ហើម​មាន​កំណើន​ឡើង។ នេះ​ដោយសារ​តែ​តម្រូវការ​លូតលាស់​របស់​គភ៌។ ជួនកាល ស្ត្រី​អត់​ដង្ហើម​ក៏​មាន​ដែរ។ បម្រែបម្រួល​ប្រព័ន្ធ​តម្រងនោម ដោយសារ​ស្បូន​រីក​ធំ ប្លោកនោម​អាច​ទទួល​រង​សម្ពាធ​ខ្លាំង។ ហើយ​តម្រងនោម​ក៏​តែងតែ​ប្រឹងប្រែង​កម្ចាត់​កាកសំណល់​ចេញ​ពី​រាងកាយ។ បញ្ហា​នេះ​បាន​បណ្តាល​ឱ្យ​ស្ត្រី​នោម​ញឹក។

អានបន្តទៀត

កុំហាត់ប្រាណពេលដែលលោកអ្នកមានអាការះទាំងនេះ…..

ទោះបីជាអ្នកជាមនុស្សដែលចូលចិត្តការ fitness យ៉ាងណាក៏ដោយ តែថាបើអ្នកមានអាការៈបែបនេះអ្នកគួរតែកុំធ្វើវា ព្រោះបើអ្នកនូវតែព្យាយាមអាចនិងធ្វើអោយសុខភាពអ្នកកាន់តែចុះខ្សោយ។ បើទោះបីជាការហាត់ប្រាណជារឿងដែលល្អសំរាប់សុខភាពយ៉ាងណាក៏ដោយ តែវាក៏មានខហាមដូចគ្នាណាចាស។ ព្រោះថាការហាត់ប្រាណប្រសិនបើនៅពេលដលរាងកាយរបស់យើងមិនព្រមហើយនោះ ការដែលបានផលល្អនិងទទួលប្រយោជន៏នោះ វានិងក្លាយជារាងកាយទ្រុឌទ្រោមថែមទៀតក៏ថាបាន។ ដែលពេលនេះយើងបានស្វែងរកខនិងលក្ខ័ណខ្លះសំរាប់មកបង្ហាញជូន​ ក្រែងយើងធ្លាប់ឬកំពុងធ្វើវាខុសដោយមិនដឹងខ្លួនកុំធ្វើខុសតទៅទៀត។ ១. ពេលដែលមិនសប្បាយ(ឈឺ)  បើទោះបីជាយើងចង់ធ្វើលំហាត់ប្រាណយ៉ាងណាក៏ដោយ តែថាអ្នកដឹងខ្លួនថាឈឺឬរាងកាយមិនអូខេទេនោះ អ្នកក៏គួរតែកុំព្យាយាមទៀតអី។ ជាពិសេសនោះបើអ្នកមានជំងឺឬមានថ្លស់គ្រិចផ្នែកណាមួយនៃរាងកាយ។ ២. ក្រោយពីទទួលទានអាហាររួច

អានបន្តទៀត

ស្រីៗ​​​ឯកា​​ដោយសារ​សង្សារ​បោះបង់​ គួរ​​​រៀន​កាត់​បន្ថយ​​​អារម្មណ៍នេះ​​តាម​វិធី​ ៥ យ៉ាង

ចូល​ឆ្នាំ​ថ្មី​ហើយ អីចឹង​ស្រី​ៗ​ដែល​ធ្លាប់​ជួប​វិបត្តិ​ស្នេហា​ត្រូវ​សង្សារ​បែក​ចិត្ត​នោះ ​គួរតែ​រៀន​​កាត់បន្ថយ​អារម្មណ៍​នោះ​តាម​វិធី​ខាង​ក្រោម។ ១.រក​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ មាន​តែ​មិត្ត​ទេ ដែល​មិន​ងាយ​ទៅ​ណា​ចោល​យើង។ ទោះ​ជា​ពេល​ខ្លះ​ឈ្លោះ​គ្នា ពេល​ខ្លះ​ខឹង​គ្នា ​ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​នៅ​តែ​ត្រូវ​គ្នា​វិញ​ដដែល ​ហើយ​តែងតែ​បារម្ភ​ពី​យើង​គ្រប់​ពេល​វេលា​ទៀត​ផង។ ដូច្នេះ​ហើយ ​ពេល​មាន​អារម្មណ៍​ឯកា​កុំ​ភ្លេច​នឹក​ដល់​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ឱ្យ​សោះ។ ២.ឱ្យ​ដំបូន្មាន​ខ្លួន​ឯង មនុស្ស​ស្រី​ត្រូវ​តែ​មាន​អារម្មណ៍​រឹង​ពឹង​ដើម្បី​ជា​ដំបូន្មាន​មួយ​សម្រាប់​ខ្លួន​ឯង ​កុំ​ទៅ​ស្រលាញ់​ប្រុស​ណា​ឱ្យ​អស់​១០០​%​ពេក។ វិធី​នេះ​គឺ​ដើម្បី​ទុក​ជើង​ព្រួល​ក្រែង​ថ្ងៃ​ណា​គេ​បែក​ចិត្ត ​ស្រី​ម្នាក់​នោះ​មិន​សូវ​ឈឺ​ចាប់។ ៣.គិត​រឿង​ល្អ​ៗ​ឱ្យ​ច្រើន បើ​ទោះ​ជា​បែក​គ្នា​ ​ឬ​មាន​អារម្មណ៍​ឯកា​មែន

អានបន្តទៀត

អាហារ​ពិសេស​ទាំង​4​ដែល​អាច​បន្ថយ​ហានិភ័យ​ជំងឺ​ភ្លេចភ្លាំង

ជំងឺ​ភ្លេចភ្លាំង​គឺជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​វង្វេងវង្វាន់ វា​ជា​មូលហេតុ​60​ទៅ​70 ភាគរយ​នៃ​ករណី​ជំងឺ​វង្វេងវង្វាន់ ។ ប្រសិនបើ​អ្នក​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង ការ​ជ្រើសរើស​របប​អាហារ​សំខាន់​មួយ​ចំនួន​អាច​ជួយ​អ្នក​បាន​យ៉ាងច្រើន ។ អាហារ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឱ្យ​សុខភាព​នៃ​ការ​យល់​ដឹង​ប្រសើរ​ឡើង និង​កាត់​បន្ថយ​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ជំងឺ ។ ទាំងនេះ​ជា​អាហារ​ពិសេស​ទាំង​4​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង ៖ ១-​ប្រេង​អូ​លីវ ៖ ប្រេង​អូ​លីវ​មាន​សមាស​ភាគ phenolic ដែល​គេ​ហៅ​ថា oleocan thal ដែល​ជួយ​ជំរុញ​ការ​ផលិត​ប្រូ​តេ​អីុ​ន

អានបន្តទៀត

ទទួលទាន​សាច់ក្រក​បួន​ដង​មួ​យស​ប្តា​ហ៍​ប្រឈម​ជំងឺហឺត

ការ​ទទួលទាន​សាច់​ហែម ឬ​សាច់ក្រក​បួន​ដង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​នៃ​ជំងឺហឺត​មាន​សភាព​កាន់តែ​អាក្រក់ នេះ​បើ​យោង​តាម​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​។ ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា ជនជាតិ​អង់គ្លេស​5,4​លាន​នាក់​ដែល​មាន​ជំងឺហឺត​អាច​នឹង​កើន​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​នេះ ប្រសិនបើ​ពួក​គេ​បរិភោគ​សាច់​ដែល​បាន​កែ​ច្នៃ​ច្រើន​ពេក ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា សារជាតិ​នី​ទ្រី​ត​ដែល​ប្រើ​ដើម្បី​កែ​ច្នៃ​សាច់​ដែល​ត្រូវ​បាន​គេ​ព្យាបាល​ដូច​ជា​សាច់ salami អាច​បង្ក​ឱ្យ​មានការ​រលាក​ក្នុង​ផ្លូវដង្ហើម​ដែល​ជា​លក្ខណៈ​ធម្មតា​នៃ​ជំងឺហឺត ។ ក្រុម​អ្នកជំនាញ​មក​ពី​មន្ទីរពេទ្យ Paul Brousse នៅ​ទី​ក្រុងប៉ារីស​បាន​តាមដាន​ប្រជាជន​៩៧១​នាក់ និង​បាន​ត្រួតពិនិត្យ​លើ​របប​អាហារ និង​រោគ​សញ្ញា​នៃ​ជំងឺហឺត​ដូច​ជា ភាព​ងាយស្រួល​នៃ​ការ​ដកដង្ហើម ការ​តឹងទ្រូង

អានបន្តទៀត

អាហារ​ចាំបាច់ ៦មុខ​ជំនួយ​ដល់​ស្ត្រី​មាន​កូនភ្លោះ​ខ្លាំងបំផុត

ប្រសិនបើ​អ្នក​ដឹង​ថា ក្នុង​ផ្ទៃ​ជា​កូនភ្លោះ អ្នក​នឹង​កើត​ក្តីសប្បាយ​រីករាយ។ តើ​អ្នក​ដឹង​ទេ​ថា មាន​កំពូល​អាហារ​សំខាន់ៗ​ដែល​អ្នក​គួរ​ទទួលទាន ក្នុង​ពេល​អ្នក​មាន​កូនភ្លោះ ដើម្បី​រក្សា​សុខភាព​ឱ្យ​បាន​ល្អ? វា​ជា​រឿង​មួយ​ដ៏សំខាន់បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​អនុវត្ត​ទម្លាប់​ទទួលទាន​អាហារ​ល្អៗ ព្រោះ​អាហារ​ដែល​នាង​ទទួលទាន​ជួយ​ផ្តល់​សារធាតុចិញ្ចឹម​ដល់​ទារក​ក្នុង​ស្បូន។ អាហារ​សម្បូរ​សារធាតុចិញ្ចឹម​អាច​ជួយ​កម្ចាត់​បញ្ហា​ជាច្រើន​ក្នុង​អំឡុងពេល​ស្ត្រី​ពពោះ។ ដូច្នេះ បើសិន​អ្នក​មាន​កូនភ្លោះ អ្នក​គួរ​ទទួលទាន​អាហារ​ពិសេសៗ​ទាំងនេះ​បន្ថែម៖ ១. ផ្លែឈើគ្រៀម ផ្លែឈើគ្រៀម​សម្បូរ​ទៅដោយ​វីតាមីន និង​អាស៊ីត​ខ្លាញ់អូមេហ្គា-៣​ខ្លាំងបំផុត ហើយ​អាច​ផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​អ្នក និង​កូនភ្លោះ​ក្នុង​ផ្ទៃ។ ២.

អានបន្តទៀត

អត្ថប្រយោជន៍​ហួសស្មាន​នៃ​ប្រេងដូង​ចំពោះ​ទារក​ដែល​អ្នក​គួរ​ដឹង

ប្រេងដូង ជា​ភ្នាក់ងារ​សុខភាព​ដ៏អស្ចារ្យ​សម្រាប់​មនុស្ស​គ្រប់​វ័យ។ ប្រេង​នេះ​ត្រូវបាន​គេ​ចម្រាញ់​ចេញពី​សាច់​ដូងទុំ។ ប្រេងដូង​ជំនួយ​ដល់​សុខភាព​ក្មេង រួមទាំង​ទារក។ ប្រើ​ប្រេងដូង​ជាប្រចាំ ដើម្បី​ជួយ​ឱ្យ​ទារក​អ្នក​កាន់តែ​រឹងមំា និង​លូតលាស់​បាន​ឆាប់រហ័ស។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ហួសស្មាន​បានពី​ប្រេងដូង​ចំពោះ​ទារក៖ សម្បូរ​អាស៊ីតឡូរិច ប្រេងដូង​សម្បូរ​ទៅដោយ​អាស៊ីតឡូរិច ដូច​ទឹកដោះ​ម្តាយ​ដែរ។ អ្នកម្តាយ​ដែល​ទទួលទាន​ប្រេងដូង និង​ផលិតផល​ដូង​ផ្សេងទៀត​ជាប្រចាំ អាច​ជួយ​បង្កើន​អាស៊ីតឡូរិច​ក្នុង​ទឹកដោះ ដូច្នេះ​សុខភាព​ទារក​នឹង​កាន់តែ​ល្អ​ប្រសើរឡើង។ ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក ប្រេងដូង​មាន​ផ្ទុកនូវ​សារធាតុ​ទ្រីគ្លីសេរីន ជំនួយដល់​ដំណើរការ​រំលាយ​អាហារ​របស់​ទារក។ ការទទួលទាន​ប្រេងដូង​ឱ្យបាន​ទៀងទាត់​ក៏​ជួយ​ពង្រឹង​សមត្ថភាព​រាងកាយ​ស្រូប​យក​សារធាតុចិញ្ចឹម​ផងដែរ។

អានបន្តទៀត

កំពូល​អត្ថប្រយោជន៍​នៃ​ត្រយ៉ូងចេក​ចំពោះ​សុខភាព​អ្នក

តើ​អ្នក​ធ្លាប់​បាន​ទទួលទាន​ត្រយ៉ូងចេក​អត់? តើ​អ្នក​ដឹង​ទេ​ថា វា​មាន​ប្រយោជន៍​ច្រើនយ៉ាង​ចំពោះ​សុខភាព​របស់​អ្នក ហើយ​អ្នក​គួរតែ​ឧស្សាហ៍​ទទួលទានវា​ឱ្យ​បាន​ញឹកញាប់។ ករណី​អ្នក​មិន​បាន​ដឹង ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​កំពូល​អត្ថប្រយោជន៍​នៃ​ត្រយ៉ូងចេក​ចំពោះ​សុខភាព និង​វិធី​ធ្វើ​វា។ – ជួយឱ្យ​ស្ត្រី​មករដូវ​ទៀងទាត់។ វា​បាន​ផ្តល់​អត្ថប្រយោជន៍​ខ្លាំងបំផុត​សម្រាប់​អ្នក​ម្តាយ​បំបៅ​ដោះ​កូន និង​អ្នកកើត​ជំងឺ​ទឹកនោម​ផ្អែម៖ – ព្យាបាល​ជំងឺ​ស្លេកស្លាំង ខ្វះ​ឈាម – ពង្រឹង​មុខងារ​តម្រងនោម – ព្យាបាល​រោគ​ទល់​លាមក​រ៉ាំរ៉ៃ – ប្រឆាំងនឹង​រោគ​ដំបៅ​ក្រពះ

អានបន្តទៀត

អារម្មណ៍​តានតឹង​របស់​ម្តាយ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កូន​ក្នុង​ពោះ

អំឡុងពេល​មាន​ផ្ទៃពោះ មិនមែន​ជា​ដំណាក់កាល​ងាយស្រួល​ឡើយ ព្រោះ​វា​ត្រូវ​ប្រឈមមុខ​នឹង​ការលំបាក​ច្រើន។ ហើយ​នេះ​ជា​ហេតុ​ធ្វើឱ្យ​ស្ត្រី​ជួប​អារម្មណ៍​តានតឹង​ក្នុង​ដំណាក់កាល​នេះ។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា អារម្មណ៍​តានតឹង​រ៉ាំរ៉ៃ​អាច​ប៉ះពាល់ដល់​គភ៌។ អារម្មណ៍​មួម៉ៅ ក្រៀមក្រំ ភ័យ​ខ្លាច រំជួល​ចិត្ត និង​អារម្មណ៍​ផ្សេងៗ​ជាច្រើនទៀត​អាច​នឹង​កើនឡើង​ភ្លាមៗ​ក្នុង​អំឡុងពេល​មាន​គភ៌ ធ្វើឱ្យ​អ្នក​ពិបាក​ដោះស្រាយ។ តែ​បញ្ហា​នេះ​អាច​ប៉ះពាល់​ច្រើនយ៉ាង​ដល់​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ អារម្មណ៍​តានតឹង​យូរ​អាច​ធ្វើឱ្យ​ប្រព័ន្ធ​រាងកាយ​ពោរពេញ​ទៅដោយ​ករទីសូល ដែល​ផ្តល់​ទុក្ខទោស​ដល់​តំបន់​របស់​ស្បូន។ ផលប៉ះពាល់​ដល់​ទារក បណ្តាល​មកពី​ម្តាយ​កើត​អារម្មណ៍​តានតឹង​ក្នុង​ដំណាក់កាល​ពពោះ៖ សម្រាល​មិន​គ្រប់​ខែ អ្នកជំនាញ​ផ្នែក​សុខភាព​ជាច្រើន​អះអាង​ថា

អានបន្តទៀត

ផឹក​ទឹក​ច្រើន​ ​ជួយ​ស្រ្តី​វ័យ​ជ្រេ​​ឲ្យ​មានសម្រស់​​​ក្មេង​ជាង​វ័យ ​១០​ឆ្នាំ ដោយ​មិនបាច់​ប្រើ​គ្រឿង​សម្អាង

មនុស្ស​ស្រី​ឆ្លុះ​កញ្ចក់​មួយ​ថ្ងៃ ១០០ ដងក៏​មិន​ធុញដែរ ដើម្បី​តាម​ដាន​សម្រស់​របស់​ខ្លួន ​បើ​ទោះ​ជា​មាន​អាយុ​ច្រើន​ប៉ុន្មាន​ហើយ​ក៏​ដោយ។ ដើម្បី​ទទួល​បាន​សម្រស់​កាលពី​ក្មេង​មក​វិញ ស្រ្តី​វ័យ​ជ្រេ​គួរ​ ផឹក​ទឹក​ច្រើន​ ​និង​រឿង​បី​ផ្សេង​ទៀត៖ ១.ហាម​ជក់​បារី បារី​គឺ​ពិត​ជា​មាន​ផល​ប៉ះពាល់​ខ្លាំង​ណាស់​សម្រាប់​សុខភាព។ មនុស្ស​ស្រី​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ តែង​តែ​យក​បារី​ជា​ដំណោះស្រាយ​សម្រាប់​ខ្លួន​ក្នុង​ការ​បន្ធូរ​អារម្មណ៍​ស្មុគស្មាញ​នានា ដូច​ទៅ​នឹង​បុរស​ដែរ៣​។ ស្រី​ៗ ​ដែល​ជក់​បារី ស្បែក​នឹង​ឆាប់​ចាស់​ណាស់ ​ហើយ​ប្រសិន​បើ​ពួកគេ​មិន​ជក់​វា​ទេ ​នោះ​សុខភាព​សម្រស់​អាច​នឹង​ប្រសើរ​ឡើង​ជាក់ជា​មិន​ខាន។ ២.ផឹក​ទឹក​ឱ្យ​ច្រើន

អានបន្តទៀត

ល្ហុងទុំ ជា​ប្រភេទ​ផ្លែឈើ​ផ្តល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​ដល់​ទារក

នៅពេល​ទារក​ចាប់ផ្តើម​ចេះ​ញ៉ាំ​អាហារ​រឹង​បាន អ្នក​អាច​ឱ្យ​គេ​ទទួលទាន​ផ្លែឈើ និង​បន្លែ។ ក្រោយពេល​កូន​អ្នក​បាន​អាយុ ១ឆ្នាំ និង៦ខែ កិន​ល្ហុងទុំ​បញ្ចុក​គេ​តិចៗ។ អ្នក​ត្រូវ​រង់ចាំ​រហូតដល់​កូន​របស់​អ្នក​ស៊ាំនឹង​ការញ៉ាំ​ល្ហុង មុននឹង​អ្នក​ឱ្យ​គេ​ញ៉ាំ​ច្រើន។ ហើយ​ក៏​ត្រូវ​សង្កេត​មើល​ពី​សុខភាព​កូន​របស់​អ្នក​ផង​ដែរ។ បើសិន​ជា​អ្នក​ឃើញ​កូន​មាន​ប្រតិកម្ម ត្រូវ​បញ្ឈប់​បញ្ចុក​ល្ហុង​ដល់​គេ​ភ្លាម។ យល់ល្អ ត្រូវ​ប្រឹក្សា​នឹង​វេជ្ជបណ្ឌិត​ជាមុនសិន មុននឹង​អ្នក​ឱ្យ​កូន​ញ៉ាំ​ល្ហុង​ទុំ។ ក្នុង​ដំណាក់កាល​ចាប់ផ្តើម​ដំបូង ត្រូវ​ប្រាកដ​ថា អ្នក​បញ្ចុក​ល្ហុង​ទុំ​ដល់​គេ​តែ ១ស្លាបព្រាកាហ្វេ​ប៉ុណ្ណោះ។ អត្ថប្រយោជន៍​របស់​ល្ហុងទុំ​ចំពោះ​ទារក៖

អានបន្តទៀត

ពេលវេលា​ដ៏ត្រឹមត្រូវ​ដែល​ទារក​អាច​គេង​ខ្នើយ​បាន

តើ​អ្នក​ព្រួយ​បារម្ភ​ថា ទារក​របស់​អ្នក​នៅតែ​គេង​គ្មាន​ខ្នើយ​ដល់​ពេល​ណា​ទៀត? អ្នក​មិនទាន់​ដឹង​ទេ​ថា ប្រសិនបើ​ទារក​របស់​អ្នក​ស្ថិត​ក្រោម​អាយុ ២ឆ្នាំ ការគេង​ដាក់​ខ្នើយ​ពិតជា​គ្មាន​សុវត្ថិភាព​ឡើយ។ ជួនកាល ទារក​អាច​ស្លាប់​បាន បើសិន​គាត់​គេង​ខ្នើយ។ ពិត​ប្រាកដ​ណាស់ អ្នក​មិន​គួរ​ព្រួយបារម្ភ ឬ​មិន​សប្បាយ​ចិត្ត​ថា ទារក​អ្នក​នៅតែ​គេង​មិនទាន់​អាច​ដាក់​ខ្នើយ​បាន តែ​ការពិត ទារក​គេង​គ្មាន​ខ្នើយ ជា​រឿង​មួយ​ល្អ​ប្រសើរ។ តាម​ការសិក្សា​ជាច្រើន​បាន​រកឃើញ​ថា នៅពេល​ទារក​គេង​លើ​ខ្នើយ ពួកគេ​អាច​ងាយ​នឹង​ស្លាប់ ឬ​ជួបនឹង​អាការៈ​ស្លាប់​ភ្លាម​មួយ​រំពេច។

អានបន្តទៀត

អត្ថន័យ​នៃ​ការយល់សប្តិ​ឃើញ​ខ្លួនឯង​មាន​ផ្ទៃពោះ

តើ​អ្នក​ធ្លាប់​សុបិន្ត​ឃើញ​រួមភេទ ឬ​សក់ក្បាល​អ្នក​ជ្រុះ​អស់ ឬ​អ្នក​បាន​ទៅដល់​កន្លែង​មួយ​ទាំង​អាក្រាត​កាយ​ដែរ​ទេ? ការយល់សប្តិ​ទាំងអស់​នេះ ជា​រឿង​មួយ​ទូទៅ ហើយ​វា​អាច​ធ្វើឱ្យ​អ្នក​ចង់​សើច នៅពេល​អ្នក​ភ្ញាក់​ពី​គេង។ ប៉ុន្តែ ប្រសិនបើ​ស្ត្រី​មិនទាន់​មាន​ផ្ទៃពោះ តែ​យល់សប្តិ​ឃើញ​ពពោះ​ដោយ​មិន​ដឹង​មូលហេតុ វា​អាច​ជា​រឿង​មួយ​ចម្លែក ប៉ុន្តែ​តាម​ពិត​ទៅ គ្មាន​អ្វី​ប្លែក​ឡើយ។ ស្ត្រី​ជាច្រើន​តែងតែ​សុបិន្ត​ឃើញ​ខ្លួនឯង​មាន​ផ្ទៃពោះ។ សូម្បីតែ​អ្នកជំនាញ​ក៏​បាន​អះអាង​ថា ការយល់សប្តិ​បែបនេះ​ញឹកញាប់ គ្មាន​អ្វី​ជា​ខុស​ប្រក្រតី​ឡើយ។ ប៉ុន្តែ ការសុបិន្ត​ឃើញ​អ្នក​មាន​ផ្ទៃពោះ​មាន​អត្ថន័យ​ខុសៗគ្នា។ ដូច្នេះ

អានបន្តទៀត