អណ្ដូង​ទឹក​ ៧​ពណ៌​ឬ​រូង​នាគ​ភ្នំ​គូលែន​ ល្បី​ថា​នារី​ៗ​អត់​សង្សារ​​ទៅ​បន់​នឹង​បាន​សម្រេច

kufu

ភ្នំ​គូលែន​ស្ថិត​នៅ​ក្នុង​ស្រុក​ស្វាយលើ ​និង​ស្រុក​វ៉ារិន ​ចម្ងាយ​ ៦០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​ និង​ប្រហែល​ ២៥​គីឡូ​ម៉ែត្រ​ពី​ប្រាសាទ​បន្ទាយស្រី។ ​ភ្នំ​នេះ​មាន​ឈ្មោះ​ដើម​ថា ​មហិន្រ្ទ​បព៌ត​ ជា​កន្លែង​ដែល​ព្រះ​បាទជ័យវរ្ម័នទី​២ ​ប្រារព្ធ​ធ្វើ​ពិធី​ទេវរាជ ​និង​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ជ្វា​ក្នុង​ឆ្នាំ​៨០២ ដែល​ជា​ពេល​ដែល​សម័យ​អង្គរ​កើត​ឡើង។

7colors-well-03_large

lambda

នៅ​លើ​ភ្នំ​នេះ​ដែរ មាន​កន្លែង​មួយ​ដែល​គេ​បាន​ឱ្យ​ឈ្មោះ​ថា​ជា​អណ្ដូង​៧​ពណ៌​ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​រូង​នាគ ​ដែល​ល្បី​ថា​សក្ដិសិទ្ធិ​ខ្លាំង​ណាស់ ​ពោល​គឺ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មិន​ដែល​រំលង​នោះ​ទេ។ អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀត​នោះ ​បើ​តាម​អ្នក​នាំ​ភ្ញៀវ​ម្នាក់​នៅ​លើ​ភ្នំ​គូលែន​ ​បាន​ប្រាប់​ដូច្នេះ​ថា​​បរទេស​ឱ្យ​តែ​មក​ដល់​កន្លែង​នេះ ​តែងតែ​​មាន​ជំនឿ​បន់​ស្រន់​សុំ​សេចក្ដី​សុខ​ជា​និច្ច ​ហើយ​នារី​ៗ​ខ្លះ​ក៏​ឆ្លៀត​សុំ​រក​គូ​ស្រករ​ថែម​ទៀត​ផង ដោយ​មាន​ពាក្យ​ត​ៗ​គ្នា​ថា​អាច​នឹង​បាន​ដូច​បំណង​ច្រើន។

7colors-well-02_large

ដូច​គ្នា​នេះ​ដែរ ​លោក ព្រឿង ធា ​ឆ្មាំ​នៅ​ជ្រលង​លិង្គ​១០០០ ​បាន​និយាយ​ដែរ​ថា​កាល​ពី​មុន​មាន​អ្នក​រស់​នៅ​អាមេរិក​ម្នាក់​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ ​ហើយ​ក៏​បាន​មក​ទី​នេះ​យក​ទឹក​ពី​អណ្ដូង​៧​ពណ៌​នេះ​ទៅ​លាប​ៗ​នឹង​ខ្លួន ​ហើយ​ក៏​ជា​សះស្បើយ​ពី​ជំងឺ។ ​ក្រោយ​មក​ទៀត ​ក្រុម​គ្រួសារ​របស់​គេ ​ក៏​បាន​សាងសង់​អាស្រម​នៅ​ក្បែរ​កន្លែង​ទឹក​នោះ​១​ផង​ដែរ។

tek-pors-7-por-phnom-kulen-2_large

 

ប្រភព៖ សប្បាយ

kufu

មតិយោបល់

មតិយោបល់