ពេល​ដល់​ភ្នំ​ប្រុស​ភ្នំ​ស្រី​ យុវវ័យ​​នៅ​តែ​នឹក​គិត​​ដល់​ប្រាជ្ញា​ដ៏​ឆ្លាត​​របស់​ស្ត្រី

Share ពេល​និយាយ​ដល់​ភ្នំ​ប្រុស​ ភ្នំ​ស្រី​នៅ​ទឹក​ដី​ខេត្ត​កំពង់​ចាម​ នរណា​ក៏​នឹក​​ដល់​ប្រាជ្ញា​ឆ្លាត​វៃ​របស់​​ស្ត្រី​​ដែល​​បាន​យក​ឈ្នះ​​បុរស​ៗ​​​ក្នុង​ការ​​លើក​ភ្នំ។ ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ​បុរស​​​បាន​​គោរព​តាម​ការ​សន្យា​​ដោយ​ត្រូវ​ចូល​ស្តី​ដណ្តឹង​​​​ដល់​ស្ត្រី​​ដើម្បី​ធ្វើ​ជា​ភរិយា​​រហូត​ដល់​សព្វ​ថ្ងៃ។ ដើម​ឡើយ​ ​ស្ត្រី​​ជា​អ្នក​ចូល​ស្តី​ដណ្តឹង​​បុរស​ធ្វើ​ជា​ស្វាមី​ ​ប៉ុន្តែ​​ប្រការ​នេះ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ខ្លាំង​ដល់​ពួក​គាត់​ក្នុង​នាម​ជា​ស្ត្រី​ភេទ​ ជា​ពិសេស​សុភាព​នារី​ដែល​​មាន​រូប​សម្បត្តិ​មិន​សូវ​ស្អាត។ ក្រោយ​មក​ បុរស​ និង​នារី​បាន​នាំ​គ្នា​​ប្រកួត​​​​លើក​ភ្នំ​​ដោយ​កំណត់​ថា​ នរណា​ចាញ់​ជា​អ្នក​ចូល​ស្តី​ដណ្តឹង​​អ្នក​ឈ្នះ។ ក្នុង​រយៈ​ពេល​មួយ​យប់​ដូច​គ្នា​ ​ក្រុម​នារី​ទទួល​បាន​ជ័យជម្នះ​តាម​រយៈ​ការ​បង្ហូត​​ភ្លើង​គោម​​ឲ្យ​ខាង​បុរស​ឃើញ​​ដើម្បី​ឲ្យ​គិត​ថា​ ​ជា​ព្រះ​អាទិត្យ​ជិត​ភ្លឺ​​ចាប់​ផ្តើម​រះ​ហើយ​ក៏​នាំ​គ្នា​​ឈប់​​សម្រាក​​​ ខណៈ​ក្រុម​នារី​នៅ​តែ​​លើក​ដី​បន្ត​រហូត​ភ្នំ​ខ្ពស់​ជាង។ នេះ​ល្បង​ប្រាជ្ញា​ដ៏​ឆ្លាត​វៃ​របស់​ស្ត្រី​​​ ហើយ​បុរស​ក៏​គោរព​តាម​ការ​សន្យា​ដោយ​ចូល​ស្តី​ដណ្តឹង​ស្ត្រី​ធ្វើ​ជា​ភរិយា​រហូត​ដល់​សព្វ​ថ្ងៃ។

អានបន្តទៀត