១០ ឆ្នាំ​មុន​ iPhone ធ្វើ​ឲ្យ​កក្រើក​ពិភព​បច្ចេកវិទ្យា មក​ទល់​ថ្ងៃនេះ​នៅ​តែ​គ្មាន​គូ​ប្រៀប

kufu

​​​​​​​​នេះ​ជា​ការ​យល់ឃើញរបស់​លោក​ Phil Schiller អនុប្រធាន​ជាន់​ខ្ពស់​​នៃ​ទីផ្សារ​ពិភពលោក​របស់​ក្រុមហ៊ុន​ Apple នៅ​​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​អ្នក​កាសែត​បច្ចេកវិទ្យា​ Steven Levy។

iphone-mosaic_large

ក្នុង​បទ​សម្ភាសន៍​ពិសេស​នៃ​ខួប​ ១០ ឆ្នាំ​របស់​ iPhone លោក​ Phil Schiller បាន​ថ្លែង​ថា iPhone បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​បច្ចេកវិទ្យា នៅ​ពេល​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ជា​លើក​ដំបូង ហើយ​ពេល​ដែល​បាន​ប្រើ​ក៏​ជាប់​ចិត្ត​នឹង​វា​តែ​ម្ដង។ ​អនុប្រធាន​រូប​នេះ​បន្ត​ទៀត​ថា ៖ «ប្រសិន​បើ​ក្រឡេក​មើល​គ្រប់​ម៉ូដែល​ iPhone ចាប់​ពី​ iPhone ដំបូង ទៅ​ iPhone 3G, iPhone 4 និង 4s អ្នក​នឹង​ឃើញ​ការ​ប្រែ​ប្រួល​ដ៏​ល្អ​ឥត​ខ្ចោះ។ ការ​ប្រែ​ប្រួល​នៃ​ទំហំ​អេក្រង់​ពី​ ៣,៥ អ៊ីញ​ ទៅ​ ៤ អ៊ីញ; ៤,៧ អ៊ីញ និង ៥,៥ អ៊ីញ។ ការ​ប្រែ​ប្រួល​នៃ​កាមេរ៉ា​ពី​កាមេរ៉ា​ដែល​មិន​អាច​ថត​វីដេអូ​បាន​ មក​ជា​កាមេរ៉ា​មាន​ទាំង​មុខ​ ទាំង​ក្រោយ​ រហូត​ដល់​បច្ចុប្បន្ន​​មាន​កាមេរ៉ា​ដល់​ទៅ​ ៣ អាច​ថត​វីដេអូ​កម្រិត​ 4K បាន​ទៀត»។

lambda

គុណភាព​គឺ​គ្មាន​គូ​ប្រៀប។ ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​នៅ​តែ​គ្មាន​គូ​ប្រៀប។ ការ​រួម​បញ្ចូល​គ្នា​នៃ​ Hardware និង Software នៅ​តែ​គ្មាន​គូ​ប្រៀប។ យើង​មិន​មែន​ផ្ដោត​លើ​តម្លៃ​ថោក​ជាង​គេ​ ហើយ​ក៏​មិន​ផ្ដោត​លើ​បរិមាណ (ចំនួន​លក់) ​ច្រើន​ដែរ ប៉ុន្តែ​យើង​ខ្វាយ​ខ្វល់​ពី​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ល្អ​ដាច់​គេ។ លោក​ Phil Schiller បាន​បន្ថែម។

កាល​ពី​ម្សិលមិញ​នេះ​ដែរ​អនុ​ប្រធាន​ខាង​លើ​លើក​ឡើង​ថា​នេះ​ទើប​ជា​​ការ​ចាប់​ផ្ដើម​របស់​ Apple ​ ទៅ​លើ​ iPhone ស្រប​ពេល​ដែល​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក​ Tim Cook បញ្ជាក់​ថា​ អ្វី​ដែល​អស្ចារ្យ​​នៅ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ៕​​​​ប្រភព៖ macrumors

kufu

មតិយោបល់

មតិយោបល់