ធ្វើ​រួច​​ភ្លាម​ ​ស្ពាន​ឫស្សី​កោះ​ប៉ែន​ចាប់​ផ្តើម​ទាក់​ទាញ​អ្នក​ដំណើរ​ខ្លាំង

Share ស្ទើរ​មិន​ដាច់​​ឡើយ​ អ្នក​ដំណើរ​បាន​ឆ្លង​កាត់​ស្ពាន​ឫស្សី​​ពី​​​ទី​រួម​ខេត្ត​កំពង់ចាម​​ឆ្ពោះ​​ទៅ​កោះ​ប៉ែន​ចាប់​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​​យប់​ បន្ទាប់​ពី​ស្ពាន​នេះ​ត្រូវ​បាន​ធ្វើ​រួច​រាល់​មិន​ទាន់​បាន​មួយ​ខែ​ផង​នោះ។ ដើម្បី​បំពេញ​តម្រូវ​ការ​ឆ្លង​កាត់​កាន់​តែ​ច្រើន​ និង​បង្ក​ភាព​ងាយ​ស្រួល​ ម្ចាស់​ស្ពាន​បាន​​កំពុង​ធ្វើ​ស្ពាន​បន្ថែម​មួយ​ទៀត​ដែល​ពេល​នេះ វា​បាន​ក្លាយ​ជា​ ស្ពាន​ឫស្សី​ភ្លោះ​កោះ​ប៉ែន។ លោក​ យ៉ុង អូន​ ​ម្ចាស់​ស្ពាន​ឫស្សី​កោះ​ប៉ែន​បាន​​ប្រាប់​ថា​ ​សម្រាប់​ឆ្នាំ​នេះ​ លោក​បាន​ចាប់​​ផ្តើម​ធ្វើ​ស្ពាន​កាល​ពី​ខែ​តុលា​​ និង​​ទើប​តែ​ដាក់​ឲ្យ​ឆ្លង​កាត់​នៅ​ដើម​ខែ​ធ្នូ។ ស្ពាន​នេះ​មាន​ប្រវែង​​៩០០​ម៉ែត្រ​ និង​មាន​ទទឹង​៣​ម៉ែត្រ។ ​ស្ពាន​ឫស្សី​ដែល​​​ត្រូវ​ប្រើ​ប្រាស់​​ឫស្សី​អស់​ចំនួន​៤​ម៉ឺន​ដើម​អាច​ផ្ទុក​ទម្ងន់​បាន​ពី​៣​ទៅ​៤​តោន។ ដើម្បី​​ងាយ​ស្រួល​ដល់​ការ​ឆ្លង​កាត់​

អានបន្តទៀត