អាហារ​ចាំបាច់ ៦មុខ​ជំនួយ​ដល់​ស្ត្រី​មាន​កូនភ្លោះ​ខ្លាំងបំផុត

16507711_787551531394586_1924769143_n

ប្រសិនបើ​អ្នក​ដឹង​ថា ក្នុង​ផ្ទៃ​ជា​កូនភ្លោះ អ្នក​នឹង​កើត​ក្តីសប្បាយ​រីករាយ។ តើ​អ្នក​ដឹង​ទេ​ថា មាន​កំពូល​អាហារ​សំខាន់ៗ​ដែល​អ្នក​គួរ​ទទួលទាន ក្នុង​ពេល​អ្នក​មាន​កូនភ្លោះ ដើម្បី​រក្សា​សុខភាព​ឱ្យ​បាន​ល្អ?

1482550181-241220162

វា​ជា​រឿង​មួយ​ដ៏សំខាន់បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​អនុវត្ត​ទម្លាប់​ទទួលទាន​អាហារ​ល្អៗ ព្រោះ​អាហារ​ដែល​នាង​ទទួលទាន​ជួយ​ផ្តល់​សារធាតុចិញ្ចឹម​ដល់​ទារក​ក្នុង​ស្បូន។ អាហារ​សម្បូរ​សារធាតុចិញ្ចឹម​អាច​ជួយ​កម្ចាត់​បញ្ហា​ជាច្រើន​ក្នុង​អំឡុងពេល​ស្ត្រី​ពពោះ។

ដូច្នេះ បើសិន​អ្នក​មាន​កូនភ្លោះ អ្នក​គួរ​ទទួលទាន​អាហារ​ពិសេសៗ​ទាំងនេះ​បន្ថែម៖

១. ផ្លែឈើគ្រៀម

16507711_787551531394586_1924769143_n

ផ្លែឈើគ្រៀម​សម្បូរ​ទៅដោយ​វីតាមីន និង​អាស៊ីត​ខ្លាញ់អូមេហ្គា-៣​ខ្លាំងបំផុត ហើយ​អាច​ផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​អ្នក និង​កូនភ្លោះ​ក្នុង​ផ្ទៃ។

២. ទឹកដោះគោ

ទឹកដោះគោ ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​ម្តាយ​មិន​គួរ​មើល​រំលង ព្រោះ​វា​ផ្ទុក​សារធាតុចិញ្ចឹម​ខ្ពស់។

៣. ទឹកដោះគោ​ជូរ

ដោយសារ​ទឹកដោះគោ​ជូរ​សម្បូរ​ជាតិ​កាល់ស្យូម អ្នកម្តាយ​មាន​ផ្ទៃ​កូនភ្លោះ​គួរ​ទទួលទាន ព្រោះ​ឆ្អឹង និង​ធ្មេញ​ទារក​ត្រូវការ​ជាតិ​កាល់ស្យូម​ដើម្បី​លូតលាស់។

៤. ត្រី

ប្រសិនបើ​អ្នក​មិន​អាឡាក់ហ្ស៊ី​នឹង​ត្រី​ទេ អ្នក​គួរ​ទទួលទាន​ត្រី (ផ្ទុក​ជាតិ​បារត​ទាប) ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន E អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្ត្រី​មាន​កូនភ្លោះ។

៥. ស៊ុត

ដោយសារ​ស៊ុត​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដូចជា វីតាមីន ប្រូតេអ៊ីន និង​សារធាតុខនិជ វា​អាច​ផ្តល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​កូនភ្លោះ។

៦. ស្ពៃខ្មៅ

សម្បូរ​ទៅដោយ​ជាតិដែក​ច្រើនបំផុត។ ស្ពៃខ្មៅ​ជួយ​បង្កើន​គោលិកា​ឈាមក្រហម​ដល់​ទារក​ភ្លោះ​ក្នុង​ផ្ទៃ៕

ប្រភព៖ mungkulkar

16507711_787551531394586_1924769143_n

មតិយោបល់

មតិយោបល់