ទទួលទាន​សាច់ក្រក​បួន​ដង​មួ​យស​ប្តា​ហ៍​ប្រឈម​ជំងឺហឺត

16507711_787551531394586_1924769143_n

ការ​ទទួលទាន​សាច់​ហែម ឬ​សាច់ក្រក​បួន​ដង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​នៃ​ជំងឺហឺត​មាន​សភាព​កាន់តែ​អាក្រក់ នេះ​បើ​យោង​តាម​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​។ ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា ជនជាតិ​អង់គ្លេស​5,4​លាន​នាក់​ដែល​មាន​ជំងឺហឺត​អាច​នឹង​កើន​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​នេះ ប្រសិនបើ​ពួក​គេ​បរិភោគ​សាច់​ដែល​បាន​កែ​ច្នៃ​ច្រើន​ពេក ។

be9083ed-8a19-4b1d-a29b-3d9952e91154

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា សារជាតិ​នី​ទ្រី​ត​ដែល​ប្រើ​ដើម្បី​កែ​ច្នៃ​សាច់​ដែល​ត្រូវ​បាន​គេ​ព្យាបាល​ដូច​ជា​សាច់ salami អាច​បង្ក​ឱ្យ​មានការ​រលាក​ក្នុង​ផ្លូវដង្ហើម​ដែល​ជា​លក្ខណៈ​ធម្មតា​នៃ​ជំងឺហឺត ។

16507711_787551531394586_1924769143_n

ក្រុម​អ្នកជំនាញ​មក​ពី​មន្ទីរពេទ្យ Paul Brousse នៅ​ទី​ក្រុងប៉ារីស​បាន​តាមដាន​ប្រជាជន​៩៧១​នាក់ និង​បាន​ត្រួតពិនិត្យ​លើ​របប​អាហារ និង​រោគ​សញ្ញា​នៃ​ជំងឺហឺត​ដូច​ជា ភាព​ងាយស្រួល​នៃ​ការ​ដកដង្ហើម ការ​តឹងទ្រូង និង​ការ​ពិបាក​ដកដង្ហើម ។

ក្នុង​ចំណោម​អ្នក​ដែល​បាន​បរិភោគ​សាច់​ហែម សាច់ក្រក ឬ​សាច់ក្រក​ស្ងួត​មិន​ច្រើន​ជាង​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​ឃើញ​ថា រោគ​សញ្ញា​នៃ​ជំងឺហឺត​របស់​ពួក​គេ​មាន​ចំនួន​14​ភាគរយ​កាន់តែ​អាក្រក់​ឡើង​ក្នុង​រយៈពេល​ជាង​បួន​ឆ្នាំ ។

ក្នុង​ចំណោម​អ្នក​ដែល​បរិភោគ​សាច់​ដែល​គេ​បាន​ព្យាបាល​ហើយ មួយ​ទៅ​បួន​ដង​ក្នុង​មួយស​ប្តា​ហ៍ រោគ​សញ្ញា​របស់​ពួក​គេ​កាន់តែ​អាក្រក់​ឡើង​20​ភាគរយ ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​ធ្វើ​ការងារ​នេះ​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​កាសែត BMJ thorax បាន​និយាយ​ថា ពួក​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​ហេតុផល​នៃ​ទំនាក់ទំនង​នេះ​ទេ ហើយ​ពួក​គេ​ត្រូវការ​សិក្សា​បន្ថែម​ទៀត ។ ប៉ុន្តែ​ពួក​គេ​បាន​និយាយ​ថា សារជាតិ​នី​ទ្រី​ត អំបិល និង​ជាតិ​ខ្លាញ់​នៅ​ក្នុង​សាច់​ដែល​គេ​បាន​ព្យាបាល​អាច​ជា​មូលហេតុ៕

ប្រភព៖ kohsontepheap

16507711_787551531394586_1924769143_n

មតិយោបល់

មតិយោបល់