ស្ពាន​អណ្តែត​ទឹក​នៅ​ប្រាសាទអង្គរវត្ត​ត្រៀមខ្លួន​បម្រើ​អ្នកទេសចរ

ខេត្តសៀមរាប ៖ ស្ពាន​អណ្តែត​ទឹក​បណ្តោះអាសន្ន​ធ្វើ​ពី​ពោង​ជ័រ Polyethylene មា​នទី​តាំងនៅ​ក្នុង​ទឹក​ក​សិន្ធុ​ខាងត្បូង​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត នឹង​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​មុន​ខែឧសភា ឆ្នាំ​២០១៧ ។ ស្ពាន​នេះ​សាងសង់​ឡើង​ដើម្បី​បង្វែរ​ចរាចរណ៍ និង​រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​ទស្សនា​អង្គរវត្ត ខណៈ​ស្ពាន​ហាល​អង្គរវត្ត​ត្រូវ​បិទ​ទាំងស្រុង​ដើម្បី​ទុក​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា​ជួសជុល​ក្នុង​គោលបំណង​អភិរក្ស​ស្ពាន​បុរាណ​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ ។ លោក​ហេង គឹ​ម​ឡេ​ង ប្រធាន​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ថា លក្ខណៈ​ពិសេស​របស់​ស្ពាន​អណ្តែត​ទឹក​បណ្តោះអាសន្ន​គឺ​មាន​សុពលភាព​ប្រើ​ការ​បាន​ដល់​ទៅ​២០​ឆ្នាំ មាន​កន្លែង​ឈរ​លេង​ចំនួន​៦​សម្រាប់​ភ្ញៀវ​ទេសចរ​ឈរ​ស្រូប​យក​ខ្យល់អាកាស និង​ថតរូប​ជាដើម​។

អានបន្តទៀត

ពេល​ដល់​ភ្នំ​ប្រុស​ភ្នំ​ស្រី​ យុវវ័យ​​នៅ​តែ​នឹក​គិត​​ដល់​ប្រាជ្ញា​ដ៏​ឆ្លាត​​របស់​ស្ត្រី

ពេល​និយាយ​ដល់​ភ្នំ​ប្រុស​ ភ្នំ​ស្រី​នៅ​ទឹក​ដី​ខេត្ត​កំពង់​ចាម​ នរណា​ក៏​នឹក​​ដល់​ប្រាជ្ញា​ឆ្លាត​វៃ​របស់​​ស្ត្រី​​ដែល​​បាន​យក​ឈ្នះ​​បុរស​ៗ​​​ក្នុង​ការ​​លើក​ភ្នំ។ ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ​បុរស​​​បាន​​គោរព​តាម​ការ​សន្យា​​ដោយ​ត្រូវ​ចូល​ស្តី​ដណ្តឹង​​​​ដល់​ស្ត្រី​​ដើម្បី​ធ្វើ​ជា​ភរិយា​​រហូត​ដល់​សព្វ​ថ្ងៃ។ ដើម​ឡើយ​ ​ស្ត្រី​​ជា​អ្នក​ចូល​ស្តី​ដណ្តឹង​​បុរស​ធ្វើ​ជា​ស្វាមី​ ​ប៉ុន្តែ​​ប្រការ​នេះ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ខ្លាំង​ដល់​ពួក​គាត់​ក្នុង​នាម​ជា​ស្ត្រី​ភេទ​ ជា​ពិសេស​សុភាព​នារី​ដែល​​មាន​រូប​សម្បត្តិ​មិន​សូវ​ស្អាត។ ក្រោយ​មក​ បុរស​ និង​នារី​បាន​នាំ​គ្នា​​ប្រកួត​​​​លើក​ភ្នំ​​ដោយ​កំណត់​ថា​ នរណា​ចាញ់​ជា​អ្នក​ចូល​ស្តី​ដណ្តឹង​​អ្នក​ឈ្នះ។ ក្នុង​រយៈ​ពេល​មួយ​យប់​ដូច​គ្នា​ ​ក្រុម​នារី​ទទួល​បាន​ជ័យជម្នះ​តាម​រយៈ​ការ​បង្ហូត​​ភ្លើង​គោម​​ឲ្យ​ខាង​បុរស​ឃើញ​​ដើម្បី​ឲ្យ​គិត​ថា​ ​ជា​ព្រះ​អាទិត្យ​ជិត​ភ្លឺ​​ចាប់​ផ្តើម​រះ​ហើយ​ក៏​នាំ​គ្នា​​ឈប់​​សម្រាក​​​ ខណៈ​ក្រុម​នារី​នៅ​តែ​​លើក​ដី​បន្ត​រហូត​ភ្នំ​ខ្ពស់​ជាង។ នេះ​ល្បង​ប្រាជ្ញា​ដ៏​ឆ្លាត​វៃ​របស់​ស្ត្រី​​​ ហើយ​បុរស​ក៏​គោរព​តាម​ការ​សន្យា​ដោយ​ចូល​ស្តី​ដណ្តឹង​ស្ត្រី​ធ្វើ​ជា​ភរិយា​រហូត​ដល់​សព្វ​ថ្ងៃ។ នេះ​ជា​ប្រវត្តិ​សង្ខេប​នៃ​រឿង​ភ្នំ​ប្រុស​

អានបន្តទៀត

ធ្វើ​រួច​​ភ្លាម​ ​ស្ពាន​ឫស្សី​កោះ​ប៉ែន​ចាប់​ផ្តើម​ទាក់​ទាញ​អ្នក​ដំណើរ​ខ្លាំង

ស្ទើរ​មិន​ដាច់​​ឡើយ​ អ្នក​ដំណើរ​បាន​ឆ្លង​កាត់​ស្ពាន​ឫស្សី​​ពី​​​ទី​រួម​ខេត្ត​កំពង់ចាម​​ឆ្ពោះ​​ទៅ​កោះ​ប៉ែន​ចាប់​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​​យប់​ បន្ទាប់​ពី​ស្ពាន​នេះ​ត្រូវ​បាន​ធ្វើ​រួច​រាល់​មិន​ទាន់​បាន​មួយ​ខែ​ផង​នោះ។ ដើម្បី​បំពេញ​តម្រូវ​ការ​ឆ្លង​កាត់​កាន់​តែ​ច្រើន​ និង​បង្ក​ភាព​ងាយ​ស្រួល​ ម្ចាស់​ស្ពាន​បាន​​កំពុង​ធ្វើ​ស្ពាន​បន្ថែម​មួយ​ទៀត​ដែល​ពេល​នេះ វា​បាន​ក្លាយ​ជា​ ស្ពាន​ឫស្សី​ភ្លោះ​កោះ​ប៉ែន។ លោក​ យ៉ុង អូន​ ​ម្ចាស់​ស្ពាន​ឫស្សី​កោះ​ប៉ែន​បាន​​ប្រាប់​ថា​ ​សម្រាប់​ឆ្នាំ​នេះ​ លោក​បាន​ចាប់​​ផ្តើម​ធ្វើ​ស្ពាន​កាល​ពី​ខែ​តុលា​​ និង​​ទើប​តែ​ដាក់​ឲ្យ​ឆ្លង​កាត់​នៅ​ដើម​ខែ​ធ្នូ។ ស្ពាន​នេះ​មាន​ប្រវែង​​៩០០​ម៉ែត្រ​ និង​មាន​ទទឹង​៣​ម៉ែត្រ។ ​ស្ពាន​ឫស្សី​ដែល​​​ត្រូវ​ប្រើ​ប្រាស់​​ឫស្សី​អស់​ចំនួន​៤​ម៉ឺន​ដើម​អាច​ផ្ទុក​ទម្ងន់​បាន​ពី​៣​ទៅ​៤​តោន។ ដើម្បី​​ងាយ​ស្រួល​ដល់​ការ​ឆ្លង​កាត់​ លោក​បាន​ធ្វើ​ស្ពាន​បន្ថែម​​មួយ​ទៀត​​ដែល​វា​បាន​ក្លាយ​ជា​ស្ពាន​ភ្លោះ។

អានបន្តទៀត

តោះ​ មក​ស្គាល់​ភោជនីយដ្ឋាន​ទឹក​​ធ្លាក់​ដ៏​ប្លែក​ភ្នែក​​​នៅ​ហ្វីលីពីន

ភោជនីយដ្ឋាន​មួយ​​ស្ថិត​​នៅ​ខេត្ត​ Quezon ​ប្រទេស​​ហ្វីលីពីន ​តែង​តែ​ត្រូវ​​គេ​​ឃើញ​​​​មាន​​ភ្ញៀវ​​ចូល​​ឥត​ដាច់​​ទោះ​​រដូវ​រងា​ ​ឬ​ភ្លៀង​ ​ព្រោះ​វា​ផ្ដល់​​សេវាកម្ម​អាហារ​​​ពេល​ល្ងាច​​យ៉ាង​ពិសេស​។ ភោជនីយដ្ឋាន​​នេះ​​មាន​ឈ្មោះថា​ Waterfalls Restaurant ស្ថិត​​ក្នុង​រមណីយដ្ឋាន Villa Escudero ដោយ​​ភ្ញៀវ​​​អាច​ទទួល​អាហារ​លើ​​តុ​ឫស្សី​​ និង​មាន​ទឹក​ហូរ​ក្រោម​​ជើង​​ដ៏​ត្រជាក់​ស្រឹប។ ស្ថិត​នៅ​បរិវេណ​​អតីត​​ចម្ការ​ដូង​មួយ​​នៃ​ទីក្រុង​ San Pablo ទឹក​ធ្លាក់​នេះ​​បាន​​ធ្លាក់​ចេញ​​​ពី​​ទំនប់​សង់​ដោយ​មនុស្ស។ ភ្ញៀវ​​ក្នុង​ស្រុក​ ឬ​ភ្ញៀវ​​ទេសចរ​បរទេស​​​

អានបន្តទៀត

ឡូយ​ណាស់! ផ្លូវ​ទៅ​ដាក់ដាំ ​ព្រំដែន​វៀតណាម ​ស្អាត​មិន​ចាញ់​នៅ​​បរទេស

ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គិរី​ ឆ្ពោះ​ទៅ​​​ឃុំ​ដាក់ដាំ​ ស្រុក​អូររាំង​ ​​រហូត​ដល់​ទល់​ដែន​ប្រទេស​វៀតណាម ចម្ងាយ​ផ្លូវ​ប្រហែល​ ៣០​គីឡូម៉ែត្រ​ លោក​អ្នក​នឹង​ឃើញ​​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ ​​​ប្រៀប​ដូច​ជា​នៅ​បណ្ដា​ប្រទេស​​អភិវឌ្ឍ​យ៉ាង​ដូច្នោះ​ដែរ។ ជាមួយ​នឹង​​អាកាស​ធាតុ​ត្រជាក់​នៅ​តំបន់​ឥ្ឍសាន​​ខេត្ត​មណ្ឌល​គិរី​ ​ផ្លូវ​ទៅ​ដាក់ដាំ​ ក្រាល​ដោយ​កៅស៊ូ​ ស្អាត ខណៈ​​តាម​ផ្លូវ​មាន​ឡើង​ភ្នំ​ចុះ​​ភ្នំ​ ផ្លូវ​មាន​រៀង​អក្សរ​ N ​បត់បែន​ ​ថែម​ទាំង​មាន​ដើម​ឈើ​តូច​ធំ​អម​សង​ខាង​ផ្លូវ​ ជា​ពិសេស​គឺ​មាន​ដើម​ស្រល់​ដុះ​លើ​ភ្នំ​​ និង​មាន​ស្មៅ​លើ​ភ្នំ​ពណ៌​មាស​​​ទៀត​នោះ​

អានបន្តទៀត

ថ្ងៃ​ចុង​សប្តាហ៍​ លំហែ​កាយ​តាម​ដង​ព្រៃ​​​លិច​​ទឹក​ដ៏​កម្រ​នៅ​កម្ពុជា​ពិត​ជា​ស្រស់​ស្រាយ​

ព្រៃ​លិច​ទឹក​នៅ​តាម​ដៃ​ទន្លេ​មេគង្គ​ជា​កន្លែង​កម្សាន្ត​ដ៏​កម្រ​មួយ​នៅ​ប្រទេស​កម្ពុជា​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​ឃើញ។ ព្រៃ​លិច​ទឹក​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ រុំាសា​ (​តំបន់​អភិរក្ស​លិច​ទឹក​)​​មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ​តាម​ដង​ទន្លេ​មេគង្គ​ ​នៅ​ឃុំ​អូរស្វាយ​ ស្រុក​ថាឡាបូរិវ៉ាត​ ខេត្ត​ស្ទឹងត្រែង។ តំបន់​នេះ​គឺជា​ផ្នែក​មួយ​ នៃ​រាជធានី​អាណាចក្រ​ខ្មែរ​សម័យ​បុរាណ ​ និង​រាប់​បញ្ចូល​ ទាំង​រុំាសា ​(តំបន់​អភិរក្ស​ លិចទឹក) ដែល​មាន​សត្វ​ផ្សោត​តាម​ដង​​ទន្លេ​មេគង្គ​ សត្វ​បក្សា​បក្សី​ សត្វព្រៃ​ ជា​ច្រើន​​ទៀត។​ វា​ប្រៀប​​​បាន​​នឹង​​ត្បូងពេជ្រ​ដ៏​មាន​តម្លៃ​  ដែល​បាន​ផុស​ឡើង​​ពី​ទឹក​តាម​បណ្តោយ​ទន្លេ​មេគង្គ​។

អានបន្តទៀត

លង់​នឹង​ធម្មជាតិ​តាម​ដង​ផ្លូវ​ពី​រតនគីរី​ទៅ​មណ្ឌលគីរី​ ឃើញ​ហើយ​ រសាយ​ហ្មង​សៅ​

ផ្លូវក្រាល​​ជ័រ​កៅស៊ូ​ខ្មៅ​រលោង​​​ បត់​បែន​​ចុះ​ឡើង​តាម​​​អូរ​ ដង​ភ្នំ​​ដែល​មាន​សភាព​ស្ងប់​ស្ងាត់​ និង​មាន​រថយន្ត​មួយ​ៗ​ឆ្លង​កាត់​​ពី​ខេត្ត​រតនគីរី​ទៅ​មណ្ឌលគីរី​ ងាយ​ស្រួល​បំផុត​សម្រាប់​អ្នក​ធ្វើ​ដំណើរ​​ដើម្បី​​បណ្តែត​​អារម្មណ៍​​តាម​​សម្រស់​ធម្មជាតិ។ បើ​អ្នក​ដំណើរ​ចេញ​ពី​ទី​​រួម​ខេត្ត​រតនគីរី​ដល់​ស្រុក​លំផាត់​ និង​បន្ត​ដំណើរ​​​ឆ្ពោះ​ទៅ​ស្រុកកោះ​ញែក​​ខេត្ត​មណ្ឌលគីរី​ លោក​អ្នក​ប្រាកដ​ជា​​មាន​អារម្មណ៍​ស្រស់​ស្រាយ​ សប្បាយ​​រីក​រាយ​ ភ្លេច​អត់​ទុក្ខ​ហ្មង​សៅ​​នានា​ជា​មួយ​នឹង​សម្រស់​ធម្មជាតិ​តាម​ដង​សង្ខាង​ផ្លូវ​ប្រៀប​ដូច​ជា​ផ្ទាំង​គំនូរ​ដែល​ផុស​ចេញ​ពី​វិចិត្រករ​​ដៃ​ឯក។ នៅ​លើ​ដង​វីថី​ដ៏​ឆ្ងាយ​នេះ​ លោក​អ្នក​នឹង​​ប្រទាស់​ឃើញ​​​ផ្លូវ​បត់​​បែន​រាប់​មិន​អស់​​ដែល​មាន​​បង្គោល​​សញ្ញា​ចរាចរណ៍​​សម្រាប់​​ងាយ​ស្រួល​កត់​សំគាល់​ផ្លូវ​កោង។ រឹត​តែ​ធ្វើ​ឲ្យ​អារម្មណ៍​រំភើប​ប្រៀប​ដូច​ជា​លោត​ពី​ទី​ខ្ពស់​នោះ​គឺ​​លោក​អ្នក​ត្រូវ​ឡើង​ទួល​​ ចុះ​ភ្នំ​ និង​ឆ្លង​ស្ពាន​ដែល​មើល​ទៅ​ប្រៀប​ដូច​ជា​លោក​អ្នក​កំពុង​ស្ថិត​នៅ​លើ​ផ្ទាំង​គំនូរ​ ប៉ុន្តែ​ជា​ការ​ពិត​មិន​មែន​ប្រឌិត​នោះ​ទេ។ ពិសេស​ជាង​នេះ​ទៀត​ អ្នក​ដំណើរ​ច្បាស់​ណាស់​នឹង​ឃើញ​​រុក្ខជាតិ​តូច​ធំ​គ្រប់​ប្រភេទ​​ខ្ពស់​ត្រដែត​​នៅ​តាម​​សង្ខាង​ផ្លូវ​ដែល​ប្រៀប​ជា​ពួក​គេ​កំពុង​លើក​ដៃ​ស្វាគមន៍​ក្រុម​អ្នក​ធ្វើ​ដំណើរ​ដែល​បណ្ដែត​អារម្មណ៍​ទៅ​តាម​បទ​ចម្រៀង​ ឬ​សំឡេង​តន្ត្រី​ធម្មជាតិ​ចេញ​​ពី​ព្រៃ​​ព្រឹក្សា​លតាវល្លិ។ ឆ្លង​ផុត​​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​

អានបន្តទៀត

តិចច្រឡំ​ថា ​នៅ​​ស្រុក​គេ ​តាម​ពិត​​នៅ​កម្ពុជា​ដែល​អ្នក​គ្រប់​គ្នា​​ប្រាថ្នា​ចង់​ឃើញ​បំផុត​មាននៅ….

ស្ទឹងត្រែង៖ ល្បាក់​ខោន​មាន​ទី​តាំង​ស្ថិត​​នៅ​ព្រំ​​ប្រទល់​ប្រទេស​កម្ពុជា​-ឡាវ​ដែល​​នៅ​​លើ​​ទឹក​ដី​នៃ​ខេត្ត​ព្រះ​វិហារ​ជាប់​នឹង​ខេត្ត​ស្ទឹងត្រែង​​គឺ​ជា​ទឹក​ជ្រោះ​លើ​ផ្ទាំង​សិលា​​ធំ​ៗ​បាន​ក្លាយ​​សម្បត្តិ​ធម្មជាតិ​ដ៏​មហា​សាល​ដែល​អ្នក​គ្រប់​គ្នា​ឮ​ត​ៗ​គ្នា​ ប៉ុន្តែ​កម្រ​បាន​ឃើញ​ផ្ទាល់​​ភ្នែក។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ពេជ្រ​ ដារ៉ា ​ប្រធាន​ការិយាល័យ​​ផែនការ​អភិវឌ្ឍ​​​ទេសចរណ៍​សហគមន៍​មូលដ្ឋាន​ នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង​​ប្រាប់​ថា​ ​ទឹក​ធ្លាក់​លើ​ផ្ទាំង​សិលា​យក្ស​នេះ​មាន​ឈ្មោះ​ដល់​ទៅ​៣​ដែល​ត្រូវ​បាន​អ្នក​ស្រុក​និយាយ​ត​ៗ​ពី​គ្នា​គឺ​​អ្នក​ខ្លះ​ហៅ​ ទឹក​ជ្រោះ​សុភមិត្រ​ ​អ្នក​ខ្លះ​ហៅ​ ល្បាក់​ខោន​ ​ឬ​ក៏​ហៅ​ព្រះ​និម្មិត។ ប៉ុន្តែ​ឈ្មោះ​ដែល​គេ​និយម​ហៅ​ជាង​គេ​គឺ​ល្បាក់​ខោន។ វា​​ស្ថិត​នៅ​ភាគ​ខាង​​ប្រទេស​កម្ពុជា​ដែល​ជាប់​នឹង​ព្រំ​ដែន​ឡាវ។ វា​គឺជា​តំបន់​មួយ​ដែល​ទន្លេ​មេគង្គ​ហូរ​ឆ្លង​កាត់​ចុះ​​ចេញ​ពី​ខ្ពង់រាប​​ធ្លាក់​ចូល​មក​ទន្លេ​មេគង្គ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។ ពេល​​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​ដល់​ទី​នេះ​ប្រាកដ​​ជា​លាន់​មាត់​ថា «វ៉ូវ​! អស្ចារ្យ​ណាស់»។

អានបន្តទៀត

ពិតជាឡូយមែន សណ្ឋាគារធម្មតាតែធ្វើអោយអ្នកមានអារម្មណ៍អស្ចារ្យគឺមានតែ…….

សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកំសាន្តពិតជាមិនដឹងថាមានសណ្ឋាគារស្អាតៗហើយលក្ខណះប្លែកៗដែលធ្វើអោយអ្នកមានអារម្មណ៍ថាមានក្តីសុខនៅពេលលោកអ្នកធ្វើដំណើរកំសាន្តជាលក្ខណះគ្រួសារបងប្អូនឬ ដៃគូរស្នេហារបស់ខ្លួន ។ សណ្ឋាគារទាំងនេះមានលក្ខណះទៅតាមប្រពៃណីនៃប្រទេសនីមួយៗ មានដូចជានៅក្នុងសមុទ្រ លើច្រាំងទន្លេរចោទ ដែលមានពណ៌ធម្មជាតិស្រស់ស្អាតបំផុត ។ ១. សណ្ឋាគារ Kakslautanen ប្រទេសហ្វាំងឡង់ ២. ផ្ទះកញ្ចក់នៅបាលី ប្រទេសឥណ្ឌូនេស៊ី ៣.សណ្ឋាគារបណ្តែតទឹក ប្រទេស Zanzibar ៤.សណ្ឋាគារលើច្រាំង Ascher ប្រទេសស្វិស

អានបន្តទៀត

​​ស្ពាន​យោល​អូរ​ឫស្សី​កណ្ដាល ​​​ខូច​ខាត​ខ្លាំង ​ភ្ញៀវ​​​នៅ​តែ​ឆ្លង​​ប្រឈម​នឹង​គ្រោះ​ថ្នាក់

ស្ពាន​យោល​ទឹក​ហូរ​អូរ​ឫស្សី​​កណ្ដាល​ ដែល​ស្ថិត​នៅ​​ភាគ​ខាង​ត្បូង​​ទីក្រុង​ស្ទឹង​ត្រែង​ ​មិន​​ដល់​ ៣០​គីឡូម៉ែត្រ​​ ​​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខូច​ខាត​ខ្លាំង​មែន​ទែន ​ប៉ុន្តែ​​ភ្ញៀវ​ទេសចរ​ ដែល​ទៅ​កម្សាន្ត​លេង​​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​ នៅ​តែ​បន្ត​​​ឆ្លង​កាត់​លេង បើ​ទោះ​ជា​មាន​ស្លាក​សញ្ញា​ហាម​ឆ្លង​ក៏​ដោយ។ លោក ឆក​ សុង​ហៃ ​មន្ត្រី​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង​ ​​បាន​ប្រាប់​ក្រុម​​ការងារ «ផ្លូវ​ទៅ​ស្រុក» ថា៖ “ភ្ញៀវ​ ដែល​មក​​​កម្សាន្ត​នៅ​ទីនេះ​ ​ភាគ​ច្រើន​ពួកគេ​ចូល​ចិត្ត​ទេសភាព​​ស្ងប់​ស្ងាត់​បែប​ធម្មជាតិ​ ​លេង​ទឹក​កម្សាន្ត​

អានបន្តទៀត

អត្ថន័យ​«កង​ចក្រ​»​​និម្មិត​សញ្ញា​ខេត្ត​ស្ទឹងត្រែង​ដែល​មនុស្ស​ភាគ​ច្រើន​កម្រ​បាន​ដឹង

ស្ទឹងត្រែង៖ ពេល​ឈាន​​ដល់​ទី​រួម​ខេត្ត​ស្ទឹងត្រែង​ លោក​អ្នក​ប្រាកដ​ជា​បាន​ឃើញ​យ៉ាង​ច្បាស់​អំពី​រូប​​ចម្លាក់​​«​កង​ចក្រ​»​ដែល​ជា​និម្មិត​រូប​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង។ យ៉ាង​ណា​មិញ​ មនុស្ស​មួយ​ចំនួន​បាន​ដឹង​​​ពី​អត្ថន័យ​នៃ​រូប​​ចម្លាក់​នេះ​ ប៉ុន្តែ​ជឿ​ជាក់​​ថា​ នៅ​មាន​មនុស្ស​​ជា​ច្រើន​ទៀត​ដែល​មិន​បាន​ដឹង​​ពី​អត្ថន័យ​​របស់​វា​ឡើយ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​ អ៊ន់ ប៉ោសឿន​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹង​ត្រែង​បាន​ប្រាប់​ក្រុម​ការងារ​«ផ្លូវ​ទៅ​ស្រុក»​ថា​ ​សម្រាប់​និម្មិត​សញ្ញា​​«កង​ចក្រ​»​នេះ​មាន​អត្ថន័យ​គ្រប់​គ្រាន់​​សម្រាប់​តំណាង​ឲ្យ​ខេត្ត​ដ៏​មាន​សក្ដានុពល​​​ផ្នែក​ទេសចរណ៍​មួយ​នេះ។ នៅ​ជុំ​វិញ​​​​«កង​ចក្រ​»​​​មាន​ចក្រ​ទាំង​អស់​ចំនួន​១៧​​ដែល​​តំណាង​ឲ្យ​ជន​ជាតិ​ទាំង​​អស់​ចំនួន​១៧​​ដែល​មាន​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។ ទាំង​ជន​ជាតិ​ខ្មែរ​ និង​ជន​ជាតិ​ខ្មែរ​​ភាគ​តិច​ជា​ច្រើន​ទៀត​​ដែល​សរុប​ទាំង​អស់​មាន​១៧​ ដូច្នេះ​ហើយ​ទើប​បាន​ជា​គេ​ធ្វើ​កង​ចក្រ​នេះ​ឡើង​ដើម្បី​តំណាង​ឲ្យ​ខេត្ត​ស្ទឹង​ត្រែង។ ​ ​ស្ទឹង​ត្រែង​​ជា​ខេត្ត​មួយ​ដែល​សំបូរ​ទៅ​ដោយ​​សម្បត្តិ​​ទេសចរណ៍​ធម្មជាតិ​ និង​​វប្បធម៌​ប្រពៃណី​​ជន​ជាតិ​ភាគ​តិច។ ​ខេត្ត​​នេះ​មាន​ទន្លេ​ពីរ​ប្រសព្វ​គ្នា​​គឺ​​ទន្លេ​មេគង្គ​

អានបន្តទៀត

តើមានមូលហេតុ​អ្វី​ ដែលធ្វើឲ្យ​ក្រឡាន​​​ខេត្ត​ក្រចេះ​ ឈ្ងុយ​ឆ្ងាញ់​ពិសេស​ខុស​គេ

ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ក្រចេះ​ ​​ឆ្ពោះ​ទៅ​​​រមណីយដ្ឋាន​​​កាំពី​ ​នឹង​ឃើញ​មាន​ភូមិ​មួយ​ឈ្មោះ​ថា ​ភូមិ​ថ្ម​គ្រែ​លើ​ ឃុំ​ថ្ម​គ្រែ ស្រុក​​ចិត្រ​បុរី​ ហើយ​នៅ​តាម​ដង​ផ្លូវ​​ឃើញ​មាន​​ដាក់​តាំង​លក់​ក្រឡាន​យ៉ាង​ច្រើន​​កន្លែង​ ​និង​ល្បី​តៗ​គ្នា​ថា មាន​រស់​ជាតិ​ឈ្ងុយ​ឆ្ងាញ់​​ពិសេស​ខុស​ពី​ខេត្ត​ដទៃៗ ព្រោះ​អ្នក​ដុត​មាន​រូបមន្ត​ផ្សំ​គ្រឿង​ពិសេស​​ត្រឹម​ត្រូវ​​ និង​មាន​អនាម័យ​ខ្ពស់។​ អ្នកស្រី​ វ៉ា រ៉ានូ​ ​ដែល​​ប្រកប​របរ​លក់​ក្រឡាន​​លើ​ដង​ផ្លូវ​ រយៈពេល​៣​ឆ្នាំ​ បាន​ប្រាប់​ក្រុម​ការងារ​ «ផ្លូវ​ទៅ​ស្រុក» ​ថា៖ “ក្រឡាន​​នៅ​ទី​នេះ​​​លក់​​គិត​ជា​គីឡូ​ក្រាម

អានបន្តទៀត

ប្រាសាទ​ចុង​ស្រុក​ខេត្ត​ព្រៃវែង បង្កប់​រឿង​រ៉ាវ​ចម្លែក​ច្រើន តែ​មិន​សូវ​មាន​អ្នក​ស្គាល់

ប្រាសាទ​ចុង​ស្រុក ស្ថិត​នៅ​ភូមិ​ចុង​ស្រុក ឃុំ​ចុង​ស្រុក ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង។ ប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ ធ្លាប់​មាន​រឿង​រ៉ាវ​ចម្លែក​ជា​ច្រើន​កើត​ឡើង ប៉ុន្តែ​មិន​សូវ​មាន​អ្នក​បាន​ដឹង បាន​ស្គាល់​ឡើយ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​សភាព​ស្ងាត់​ជ្រងំ​នៅ​ថ្ងៃ​ធម្មតា និង​មាន​មនុស្ស​មួយ​ចំនួន​តូច​បាន​ទៅ​លេង​នៅ​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ។ ប្រាសាទ​ចុង​ស្រុក មាន​ចម្ងាយ​ប្រហែល ៣៨គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ព្រៃវែង​។ ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌ​ទ្រោម បាក់បែក ធ្វើ​ពី​ឥដ្ឋ និង

អានបន្តទៀត

ទីក្រុងផ្ទះគំនូរឥន្ធូដ៏ស្រស់ស្អាតដែលអ្នកមិនដែលឃើញនៅ​​​​​​​…

កូឡុំប៊ី ៖ ផ្ទះគំនូរបែបឥន្ធូដ៏ស្រស់ស្អាតនៅប្រទេសកូឡំប៊ីដ៏សំបូរបែបនេះបានធ្វើអោយមានការទាក់ទាញ់ដល់ ភ្ញៀវទេសចរណ៍ចូលមកទស្សានាដែលរំលេចដោយពណ៌ស្រស់ស្អាត មានអាគារគូរដោយពណ៏ស្រស់ហើយមានភាពរស់រវើក។ ប្រភព៖ Chinanews

អានបន្តទៀត

ទីក្រុង​ទាំង​១០ សម្បូរ​សប្បាយ​បំផុត នៅ​ក្នុង​ប្រទេស​ចិន

បើ​យោង​តាម​ការ​ស្ទង់​មតិ ដែល​ធ្វើ​ឡើង​ដោយ ទស្សនាវដ្ដី «Oriental Outlook» ដែល​ស្ថិត​ក្រោម ទីភ្នាក់ងារ​សារព័ត៌មាន Xinhua News Agency និង Blue Book of Cities ហើយ​ត្រូវ​បាន​ចង​ក្រង​ដោយ China Association of Mayors

អានបន្តទៀត